លោក ជា ចាន់តូ ស្នើឲ្យមន្ដ្រីគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ក្នុងស្រុកសន្ទុក បន្ដជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋឲ្យទាន់​ពេលវេលា

FN ៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយស្រុកសន្ទុក បានស្នើសូមដល់មន្រ្ដីគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ទូទាំងស្រុកសន្ទុកទាំងអស់ ឲ្យខិតខំបន្ដជួយ​ដោះ​ស្រាយនូវរាល់បញ្ហាដល់ប្រជាពលរដ្ឋដែលជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃឲ្យបានទាន់ពេលវេលា។ ការស្នើសូមបែបនេះ របស់លោក ជា ចាន់តូ ធ្វើឡើង ក្នុងឱកាជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ និងមន្ត្រីគណបក្ស ស្រុកនិង ឃុំ ទូទាំងស្រុកសន្ទុក នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ​២០១៧។ លោក ជា ចាន់តូ បានថ្លែងឲ្យដឹងថា «ដើម្បីសម្រេចបាននូវគោលដៅ នេះមន្ត្រីបក្សទាំងអស់គប្បីត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អ ពិសេសទៀតនោះត្រូវចេះអប់រំប្រជាជនយើងម្នាក់ៗ ឲ្យមានការយល់ដឹងនិងមានការសម្រេចចិត្តបានត្រឹមត្រូវ ក្នុងការជ្រើសថ្នាក់​ដឹក នាំប្រទេស ក៏ដូចអ្នកដឹកនាំភូមិ ឃុំ​ ដែលនាំមកនូវសេចក្ដីសុខចំរើន និងការរីកចំរើនឲ្យសង្គមជាតិមាន ការអភិវឌ្ឍន៍ និងជាអ្នក ដែលចេះរួមសុខទុក្ខជាមួយគ្នាដូចជាគណបក្ស ប្រជាជនកម្ពុជា ពិសេសដូចសម្ដេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលតែងតែនៅជិតជាមួយប្រជាជនកម្ពុជាគ្រប់កាលៈទេសៈ»។ ក្នុងនោះផងដែរលោក ក៏បានបន្ដជម្រុញ ឲ្យមន្ត្រីបក្សទាំងអស់ត្រូវធ្វើអំពើល្អនិង ត្រូវរួមគ្នាថែរក្សាសមិទ្ធផលទាំងឡាយដែលរាជរដ្ឋាភិបាល និងគណបក្ស … Continue reading លោក ជា ចាន់តូ ស្នើឲ្យមន្ដ្រីគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ក្នុងស្រុកសន្ទុក បន្ដជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋឲ្យទាន់​ពេលវេលា